ឯកឧត្តម ជឹម លាវ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុនិងបរិក្ខាគ្រឿងឧបភោគបរិភោគនិងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំវស្សានៅវត្តមេបុណ្យ វត្តហាបូណ៍ វត្តភ្នំគង់ និង វត្តចចក
នាព្រឹកថ្ងៃសៅរ៍ទី១៥កើត ខែអាសាឍ ឆ្នាំរោង ព ស២៥៦៨ ត្រូវនិងថ្ងែទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជឹម លាវ លេខាធិការគណៈកម្មការទី១ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុនិងបរិក្ខាគ្រឿងឧបភោគបរិភោគនិងបច្ច័យ សរុប៣,៧០០,០០០រៀល ចំនួន៦វត្ត ទៅប្រគេនព្រះសង្ឃគង់ចាំវស្សានៅវត្តមេបុណ្យ វត្តហាបូណ៍ វត្តភ្នំគង់ វត្តចចក នៅឃុំមេណ្យស្រុកស្វាយអន្ទរ និងវត្តតាកោ វត្តភគ្គនេស្សនៅសង្កាត់តាកោក្រុងព្រៃវែង ខេត្តព្រៃវែង នៅគេហដ្ឋានភូមិរកាខ្សុកឃុំមេណ្យស្រុកស្វាយអន្ទរខេត្តព្រៃវែង។